la deuxième grande ville du Cambodge, le territoire fertile, le grenier à riz, la ville ancienne et la ville d'art, Ek Phnom , Banan, Phnom Sampov, pagodes, maisons coloniales, maisons anciennes
samedi 11 juin 2016
របាំត្រុដិ
របាំត្រុដិគឺជារបាំដ៏មានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ក្នុងចំណោមរបាំប្រពៃណីខ្មែរ ហើយតាមជំនឿគេលេងរបាំត្រុដិដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី ។ ជាទូទៅការសម្តែងរបាំត្រុដិនេះច្រើនធ្វើឡើងនៅថ្ងៃឆ្លងឆ្នាំ ព្រោះពាក្យ «ត្រុដិ» នេះគឺសំដៅដល់ពេលដែល «ឆ្នាំចាស់ដាច់ដើម្បីត្រាច់ចូលឆ្នាំថ្មី» ហើយអ្វីដែលជាជំនឿដែរនោះគឺប្រសិនបើយើងមិនបានប្រារព្ធពិធីបុណ្យឆ្លងឬមិនចូលរួមអបអរសាទរជាមួយរបាំនេះ ដោយប្រការណាមួយអាចនាំមកនូវអំពើទុក្ខសោកជាក់ជាមិនខាន ។
របាំត្រុដិនេះមានដើមកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ។ វិទ្យាល័យនេតយ៉ង់ ថ្ងៃទី២៩ មីនា ២០១៦
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire